នៅក្រោមឆត្រ័នៃផ្ទះពន្លឺបាត់ដំបងមានកម្មវិធីចំនួន៥ដែលផ្ទះពន្លឺបាត់ដំបងបានសម្រេចបាននៅកម្ពុជា ៤កម្មវិធីមាននៅខេត្តបាត់ដំបង និងមួយទៀតមាននៅខេត្តពោធិ៍សាត់។
ខេត្តបាត់ដំបង
នៅក្នុងខេត្តបាត់ដំបងយើងដើរទៅតាមកម្មវិធីចំនួន៤
- Lighthouse Living
- Lighthouse Learning
- Lighthouse Training
- Lighthouse Serving
ខេត្តពោធិ៍សាត់
ធ្វើដំណើររយៈពេល២ម៉ោងពីបាត់ដំបងទៅពោធិ៍សាត់។ តាមឧទាហរណ៍នៃការរស់នៅនិងការសិក្សាផ្ទះពន្លឺបាត់ដំបងបានសាងសង់នៅទីនោះ
- Lighthouse Pursat
Lighthouse Living
Lighthouse Living គាំទ្រសិស្សវិទ្យាល័យជនបទក្នុងការទទួលបានការអប់រំរឹងមាំ។ ដែលអាចផ្តល់ឱ្យពួកគេនូវកន្លែងរស់នៅប្រកបដោយសុវត្ថិភាព អាហារូបករណ៍នៅក្នុងសាលាដែលគួរឱ្យទុកចិត្ត ហើយប្រសិនបើចាំបាច់ មានការបង្រៀនបន្ថែម។ កាលវិភាគប្រចាំថ្ងៃដែលរៀបចំបានល្អជួយឱ្យពួកគេទទួលខុសត្រូវក្នុងជីវិត ប្រើប្រាស់ពេលទំនេររបស់ពួកគេដោយប្រាជ្ញា និងបង្កើនសមត្ថភាពសង្គមរបស់ពួកគេ។ Lighthouse Living គឺជាកន្លែងដែលទីណាមានសង្ឃឹមទីនោះទៅរួចដែលយុវជនទទួលបានមូលដ្ឋានគ្រឹះ ដែលអាចកសាងអនាគតដ៏ភ្លឺស្វាង។
Lighthouse Learning
Lighthouse Learning ផ្តល់ជូនយុវជនកម្ពុជានូវកម្មវិធីអប់រំ និងការកម្សាន្តដ៏មានអត្ថន័យជាច្រើន ដែលជួយការពារពួកគេពីការធ្លាក់ចូលទៅក្នុងគំរូដែលកើតឡើងដដែលៗពីអតីតកាល។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ យើងផ្តល់ជូនថ្នាក់បន្ថែមប្រចាំថ្ងៃ និងការបង្រៀនមុខវិជ្ជាវិទ្យាល័យ ព្រមទាំងមេរៀនកុំព្យូទ័រ តន្ត្រី និងភាសាអង់គ្លេស។ យើងក៏មានសកម្មភាពកីឡា ថ្នាក់រៀនកាត់ដេរ និងសិប្បកម្ម ការសិក្សាព្រះគម្ពីរ និងកម្មវិធីប្រកបយុវជនប្រចាំសប្តាហ៍ផងដែរ។ ជាមួយនឹងភាពខុសគ្នានៃថ្នាក់រៀន Lighthouse Learning គឺជាកន្លែងដែលមានក្តីសង្ឃឹមសម្រាប់យុវជនជាច្រើនមកពីកន្លែងនានាក្នុងក្រុងបាត់ដំបង ព្រមទាំងសិស្ស Lighthouse Living ដែលនាំទៅរកការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងវិជ្ជមាននៃសហគមន៍ខេត្តបាត់ដំបង។
Lighthouse Training
អតីតនិស្សិត Lighthouse Living និង Lighthouse Pursat ដែលមានការលើកទឹកចិត្ត និងមានមហិច្ឆតា ដែលបានសិក្សានៅសាកលវិទ្យាល័យក្នុងស្រុក និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង តាមរយៈកម្មសិក្សាជាមួយ Lighthouse Battambang។ Lighthouse Battambang ក៏ផ្តល់នូវកន្លែងរស់នៅប្រកបដោយសុវត្ថិភាព រចនាសម្ព័ន្ធដែលមានលក្ខណៈបុគ្គល និងទំនាក់ទំនងប្រកបដោយនិរន្តរភាព។ ក្នុងនោះក៏ផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់នៃការពឹងផ្អែកលើខ្លួនឯង និងលើកកម្ពស់អារម្មណ៍នៃការទទួលខុសត្រូវ។ តាមរយៈការគាំទ្របុគ្គល និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ យើងចូលរួមក្នុងការអភិវឌ្ឍន៍សិក្ខាកាម និងជំរុញពួកគេឱ្យក្លាយជាសមាជិកសកម្ម និងមានឥទ្ធិពលនៃសង្គមកម្ពុជា និងអ្នកដឹកនាំនាពេលអនាគត។
Lighthouse Serving
Lighthouse Serving ជាកម្មវិធីបង្កើតក្តីសង្ឃឹមដល់គ្រួសារនៅជនបទក្នុងខេត្តបាត់ដំបង។ យើងប្រគល់គោមួយទៅបីក្បាលដល់កសិករខ្នាតតូចដែលបានជ្រើសរើស។ បុគ្គលិករបស់យើងណែនាំពួកគេក្នុងដំណើរការនៃការចិញ្ចឹមគោដែលមានសុខភាពល្អតាមប្រភេទសត្វ និងបង្រៀនពួកគេពីរបៀបបង្កើតអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងប្រាក់ចំណេញ។ រៀងរាល់សប្តាហ៍ អ្នកធ្វើការសម្របសម្រួលរបស់យើងនិងចេញទៅតាមភូមិ ដើម្បីសួរសុខទុក្ខឪពុកម្តាយរបស់សិស្សានុសិស្ស និងកសិកររស់នៅក្នុងកម្មវិធី របស់យើង និងដើម្បីវាយតម្លៃតម្រូវការរបស់គ្រួសារក្រីក្រ។ ការវាយតម្លៃគឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការជ្រើសរើសសិស្សនាពេលអនាគត ក៏ដូចជាកសិករដែលយើងចង់ចាប់ដៃគូជាមួយ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយព្រះវិហារក្នុងស្រុកមួយក្នុងខេត្តបាត់ដំបង ក្រុមអ្នកសម្របសម្រួលជួយដល់គ្រួសារក្នុងវិធីរួមមួយ ដើម្បីឱ្យពួកគេអាចឈានចេញពីវដ្តនៃភាពក្រីក្រ។
Lighthouse Pursat
Lighthouse Pursat ជួយដល់សិស្សវិទ្យាល័យ មកពីជនបទ ជុំវិញខេត្តពោធិ៍សាត់ ក្នុងការទទួលបានការអប់រំរឹងមាំ។ ដែលផ្តល់ឱ្យពួកគេនូវកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ការសិក្សានៅសាលាដែលគួរឱ្យទុកចិត្ត ថ្នាក់បន្ថែមប្រចាំថ្ងៃ និងការបង្រៀនមុខវិជ្ជាវិទ្យាល័យ ព្រមទាំងមេរៀនកុំព្យូទ័រ តន្ត្រី និងភាសាអង់គ្លេស។ យើងក៏ផ្តល់សកម្មភាពកីឡា ការសិក្សាព្រះគម្ពីរ និងកម្មវិធីប្រកបយុវជនប្រចាំសប្តាហ៍ផងដែរ។ កាលវិភាគប្រចាំថ្ងៃដែលរៀបចំបានល្អជួយសិស្សឱ្យទទួលខុសត្រូវក្នុងជីវិតរបស់ពួកគេ ប្រើប្រាស់ពេលទំនេររបស់ពួកគេដោយប្រាជ្ញា និងបង្កើនសមត្ថភាពសង្គមរបស់ពួកគេ។ Lighthouse Pursat ជាកន្លែងដែលមានក្តីសង្ឃឹម ដែលយុវជនទទួលបានមូលដ្ឋានគ្រឹះ ដែលអាចកសាងអនាគតដ៏ភ្លឺស្វាង។