page-header

តាមដានពួកយើង

តាមដានពួកយើងនៅលើបណ្ដាញសង្គម

ចុងក្រោយបំផុតពីហ្វេសប៊ុក

កាលពីសប្តាហ៍មុន ផ្ទះពន្លឺកំពីងពួយបានរៀបចំកម្មវិធីអញ្ជើញអាណាព្យាបាល និងមាតាបិតារបស់សិស្សមកចូលរួមពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់ភាសាអង់គ្លេស។ បន្ទាប់ពីការប្រគល់វិញ្ញាបនបត្រត្រូវបានបញ្ចប់ សិស្សានុសិស្សក៏បានបង្ហាញសមត្ថភាព និងទេពកោសល្យផ្សេងៗរបស់ពួកគេ តាមរយៈការសម្តែងជាច្រើន ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកចូលរួមទាំងអស់។Last week, Lighthouse Kamping Puoy organized a special certificate presentation ceremony for our English students and invited their parents and guardians to join. It was a wonderful opportunity to recognize the students’ hard work and achievements throughout their studies.After that, the students showcased their talents and skills through a variety of performances. It was a meaningful celebration of their accomplishments and a special time for families, teachers, and students to come together. #LighthouseKampingPuoy #CertificateCeremony#StudentAchievement#EnglishEducation#CelebratingSuccess#LearningAndGrowing ... See MoreSee Less
ពីរដងក្នុងមួយសប្តាហ៍ អង្ការផ្ទះពន្លឺពោធិ៍សាត់ តែងតែចុះទៅសួរសុខទុក្ខក្រុមគ្រួសារ និងអាណាព្យាបាលសិស្សរបស់យើង។ យើងបានជជែកគ្នាយ៉ាងស្និទ្ធស្នាលពីជីវភាពរស់នៅប្រចាំថ្ងៃ ការរៀនសូត្រ និងការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់របស់សិស្ស។ លើសពីនេះ វាក៏ជាឱកាសដ៏ល្អក្នុងការចែករំលែកនូវតម្លៃអប់រំ និងប្រធានបទជីវិតល្អៗដល់ក្រុមគ្រួសាររបស់សិស្សផងដែរ។ ជាចុងក្រោយ យើងតែងតែបញ្ចប់កម្មវិធីទៅដោយភាពរីករាយ តាមរយៈការលេងតន្ត្រី និងច្រៀងចម្រៀងរួមគ្នា អំពីសេចក្តីស្រឡាញ់ និងអំណជីវិត។Two times per week, the Serving Team of Lighthouse Pursat goes visit the families and guardians of our students. We talk about the daily lives of the students and how they are doing in their education and personal progress. It's also an occasion for the team to share some values and topic of life. We like to finish our visitations with a song about love and offer to pray for them. ... See MoreSee Less
ឱកាសល្អ!! ទទួលពាក្យឆ្នាំសិក្សាថ្មី បើកពាក្យនិងទទួលពាក្យចាប់ផ្តើមនៅថ្ងៃទី០៨ដល់១៣ មិថុនា ២០២៦ ទីតាំងអង្គការផ្ទះពន្លឺបាត់ដំបងលក្ខណៈវិនិឆ្ឆ័យសិទ្ធិទទួលបាន- ជាសិស្សបញ្ចប់ការប្រឡងទី៩ត្រៀមចូលទី១០- សាលារៀននៅឆ្ងាយពីផ្ទះ- កត្តាជីវភាព- មានឆន្ទះនិងដួងចិត្តចង់បន្តការសិក្សាព័ត៍មានបន្ថែមសូមពិនិត្យមើលនៅលើផ្ទាំង Poster ឬទំនាក់ទំនងមកកាន់តេលេក្រាម +855 15780882។Good opportunity alert!! Apply for the new year's applications.Eligibility: -Recent finish 9 grades - Distance school problem- Family situation - Passionate about pursuing further study.Applications open and are received on 08-13 of June, 2026, at Lighthouse, Battambang. For more information, please check the poster or contact Telegram at +855 15780882. ... See MoreSee Less
កាលពីសប្តាហ៍មុន កម្មវិធីEquipping នៅអង្គការផ្ទះពន្លឺបាត់ដំបង បានរៀបចំថ្នាក់រៀនធ្វើទៀន។ សិស្សានុសិស្សបានបង្ហាញពីភាពច្នៃប្រឌិតយ៉ាងអស្ចារ្យ និងបានរីករាយជាមួយបទពិសោធន៍សិក្សាដ៏ប្លែក និងសប្បាយរីករាយ។ ពួកគេបានរៀនពីជំនាញនៃការធ្វើទៀនជាក់ស្តែង ជាពិសេសរបៀបធ្វើទៀនក្រអូប ព្រមទាំងទទួលបានឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងកសាងចំណងមិត្តភាពផងដែរ។Last week, the Equipping Program at Lighthouse Battambang hosted a candle-making class. The students showed great creativity and enjoyed a fun and unique learning experience. They learned practical candle-making skills, especially how to create scented candles, while also having the opportunity to connect with new people and build friendships.#lighthouse Battambang#CandleMaking#CreativeLearning#HandsOnExperience#SkillDevelopment#YouthEmpowerment ... See MoreSee Less
អង្គការផ្ទះពន្លឺបាត់ដំបង ផ្ដល់អាហារូបករណ៍សិក្សា សម្រាប់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ដែលមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងក្រុងបាត់ដំបង ប៉ុន្តែប្រឈមមុខនឹងកត្តាជីវភាព។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សដែលមានចក្ខុវិស័យ និងការខិតខំប្រឹងប្រែង ដោយផ្ដល់អាហារូបករណ៍សិក្សា ព្រមទាំងការហាត់ការងារជាក់ស្តែងនៅក្នុងអង្គការ ដែលជួយអភិវឌ្ឍជំនាញដឹកនាំ ការងារ និងទំនាក់ទំនង។សិស្សនៅក្នុងកម្មវិធីនេះនឹងទទួលបាន៖ កន្លែងស្នាក់នៅ, អាហារ, ការហាត់ការងារ និងបង្កើនជំនាញ, បទពិសោធន៍ការងារដែលមានតម្លៃ និងភាពជាអ្នកដឹកនាំ។ល។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ ២៩ ឧសភា ២០២៦ ប៉ុណ្ណោះ! 📌 ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖🌐 គេហទំព័រ៖ www.lighthousebattambang.org📱 តេលេក្រាម៖ +855 968022552🏠 អាសយដ្ឋាន៖ ផ្ទះលេខ 6A/1028 ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង📍 ទីតាំង៖ maps.app.goo.gl/vjNkTkp7WsCBgEXY6Lighthouse Battambang offers scholarships for students who have completed Grade 12 and wish to continue their studies at a university in Battambang city, but are facing financial hardships.This program aims to provide opportunities for students with vision and determination by offering scholarships along with practical work experience within the organization, which helps develop leadership, work, and communication skills. Students in this program will receive: Accommodation, Meals, Practical work training and skill development, Valuable work experience and leadership skill. Application period: From May 18 to May 29, 2026 — only!📌 For more information, please contact:🌐 Website: www.lighthousebattambang.org📱 Telegram: +855 968022552🏠 Address: House No. 6A/1028, Wat Rumdual Village, Chomkar Samraong Sangkat, Battambang City, Battambang Province.📍 Location: maps.app.goo.gl/vjNkTkp7WsCBgEXY6 ... See MoreSee Less
បន្ទាប់ពីចូលឆ្នាំថ្មីរួចមកផ្ទះពន្លឺកំពីងពួយយើងក៏ចាប់ផ្ដើមដំណើរការថ្នាក់បំប៉នភាសាខ្មែរនិងគណិតវិទ្យាឡើងវិញដល់សិស្សថ្នាក់ទី 9ដើម្បីពង្រឹងសមត្ថភាពបន្ថែមនិងការត្រៀមខ្លួនប្រឡងនាពេលខាងមុខ។After the New Year, Lighthouse Kamping Puoy also began teaching Khmer and mathematics to grade 9 students to help them strengthen their skills, and also prepare them for their upcoming exams.#lighthouse Kamping Puoy#EducationMatters #ExamPreparation #TeachingImpact #LearnAndGrow ... See MoreSee Less